ជាទូទៅ អ្នកដែលមានលុយខ្ទង់ ១០០០០ដុល្លារ តែមិនដឹងគួរទិញឡានប្រភេទណា ទើបនៅសល់លុយខ្លះ ទុកចាក់សាំង នៅពេលទិញឡានរូច ព្រមទាំងមានទីផ្សារខ្ពស់នៅពេលដែលលក់ចេញវិញផងដែរ ។ ខាងក្រោមនេះ ជារថយន្តចំនួន ៤ ម៉ូដែល ដែលលោកអ្នកទិញហើយ ធានាថាមិនស្ដាយក្រោយ ដែលសម្រេចចិត្តខុសនោះទេ។
១ Toyota Camry 1997-2000
Toyota Camry ក្នុងចន្លោះឆ្នាំនេះ ត្រូវបានបំពាក់ជាមួយម៉ាស៊ីន ២.២ លីត្រ មានប៊ីស្តុង៤ ប្រើជាប៊ុង ១ នៅខាងមុខ FWD មានប្រអប់លេខដៃ ៥ វគ្គ និងមានកម្លាំង ១៣៣ សេះ ។ ចំពោះកម្រិតស៊ីសាំងវិញ ប្រសិនជាម៉ាស៊ីនឡាននៅល្អស្អាត អាចស៊ីសាំងចន្លោះពី ៦.៨លីត្រ ទៅ ៧.២ លីត្រក្នុងចម្ងាយជាមធ្យម ១០០ គ.ម អាស្រ័យលើការបើកបរ នៅក្នុងក្រុង និងផ្លូវទូលាយ ។ រីឯ មានតម្លៃចាប់ពី ៦៤៥០ ដុល្លារ ទៅ ៨២០០ ដុល្លារ ។
២ Toyota RAV4 1998-2000
Toyota RAV4 នៅក្នុងចន្លោះ ឆ្នាំនេះ ដូចជាស៊េរី ឆ្នាំ១៩៩៨ មានតម្លៃចាប់ ៧០០០ ដុល្លារ ទៅ ៧៨០០ ដុល្លារ ហើយម្លៃប៉ុណ្ណេះ មានម៉ាស៊ីនចំណុះ ២.០លីត្រ ប្រើស៊ីឡាំង ៤ ប្រើប្រអប់លេខ ៤ វគ្គអូតូ ផ្នែកខាងក្នុងអាចផ្ទុបទម្ងន់បាន ៩៨២ លីត្រ ព្រមទាំងមានកម្លាំងម៉ាស៊ីន ១២៧ សេះ ។ រីឯចំណុចស៊ីសាំងវិញអាចក្នុងចម្ងាយ ១០០ គ.ម ចាយចន្លោះពី ៧ ទៅ ៩ លីត្រ ។
៣ Honda CR-V 1997-2000
Honda CR-V មានតម្លៃខ្ទង់ ៦០០០ ដុល្លារទៅ ៨០០០ដុល្លារ ដែលអាស្រ័យលើទីផ្សារបច្ចុប្បន្ននិងតាមហ្ការ៉ាសលក់ឡាននីមួយៗ ។ ចំណែកឯចំពោះម៉ាស៊ីនឡានមានចំណុះ ២.០ លីត្រ ជាមួយនឹងស៊ីឡាំង ៤ អាចបង្កើតកម្លាំងបាន ១២៨សេះ និងប្រើជាប្រអប់លេខ ៤ វគ្គអូតូផងដែរ ។ រីឯកម្រិតស៊ីសាំងវិញចម្ងាយផ្លូវ ១០០ គ.ម សម្រាប់ផ្លូវទូលាយចំាំណយលើសាំង ៩.៩លីត្រ ។
៤ Toyota Corolla 1998
Toyota Corolla ស៊េរីឆ្នាំ ១៩៩៨ ជាប្រភេទ sedan ដែលមានម៉ាស៊ីន ១.៨ លីត្រ ស៊ីឡាំង ៤ អាចបង្កើតកម្លាំងបាន ១២០ សេះ ដំណើរការនៃម៉ាស៊ីន គឺនៅប៊ុង១ នៅខាងមុខ ដោយមានប្រអប់លេខដៃ ៥វគ្គ ។ រីឯតម្លៃវិញខ្ទង់ ៦៨០០ ដុល្លារ ទៅ ៧២០០ ដុល្លារ ហើយតម្លៃនេះវា អាស្រ័យលើទីផ្សារឡានដែលនាំចូលមកកាន់ស្រុក ឬតាមការលក់តៗគ្នា ដែលគេមើលទៅ លើទឹកថ្នាំនៅស្អាត ។
គួរបញ្ជាក់ថា ចំពោះទិន្នន័យទាំងអស់នេះ Admin បានស្រាវជ្រាវពីវេបសាយមួយចំនួនក្នុងស្រុក ហើយតម្លៃក៏មានឡើងមានចុះទៅតាមស្ថានភាពបច្ចុប្បន្ន ៕
អត្ថបទដោយ ៖ព្រឹម ភក្តី